Know Your Rights: Khmer

ការបដិសេធមិនទទួលខុសត្រូវដោយស្របច្បាប់៖ គេហទំព័រនេះសម្រាប់តែគោលបំណងផ្ដល់ព័ត៌មានទូទៅប៉ុណ្ណោះ។ ខ្លឹមសារនៅក្នុងឯកសារនេះមិនមែនជាយោបល់ផ្លូវច្បាប់នោះទេ។

ដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍នោះទេ ពលរដ្ឋទាំងអស់នៅក្នុងសហរដ្ឋអាមេរិកមានសិទ្ធិ និងទទួលបានការការពារនៅក្រោមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។ ខាងក្រោមនេះ ការិយាល័យរបស់ខ្ញុំបានប្រមូលចងក្រងធនធានសម្រាប់ពលរដ្ឋ អ្នកតស៊ូមតិ អ្នកផ្តល់សេវា និងអ្នកផ្សេងទៀតដែលចង់ជួយជនអន្តោប្រវេសន៍ ឱ្យបានយល់ពីសិទ្ធិរបស់ពួកគេក្នុងបរិបទផ្សេងៗគ្នា។


សិទ្ធិរបស់អ្នក៖

1.     អ្នកមានសិទ្ធិនៅស្ងៀមមិនឆ្លើយសំណួរ។ អ្នកអាចបដិសេធមិនឆ្លើយសំណួររបស់មន្ត្រីអនុវត្តច្បាប់ រួមទាំងមន្ត្រីអន្តោប្រវេសន៍ផងដែរ។ អ្នកក៏អាចនិយាយថា អ្នកសុំមិនឆ្លើយសំណួរ បានផងដែរ។
2.     អ្នកមានសិទ្ធិពិគ្រោះជាមួយនឹងមេធាវី។ អ្នកអាចឱ្យមេធាវីរបស់អ្នកស្ថិតនៅជាមួយអ្នក ប្រសិនបើមន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ (ICE) ឬមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតសួរចម្លើយអ្នក
3.     យកបណ្ណប្រាប់អំពីសិទ្ធិរបស់អ្នកទៅតាមខ្លួន (អាចស្វែងរកបានតាមរយៈតំណនេះ ឬសម្រាប់ការផ្តល់ជូនតាមរយៈការិយាល័យស្រុករបស់ខ្ញុំក្នុងទីក្រុងឡូវែល) ហើយបង្ហាញវា ប្រសិនបើមន្ត្រីអន្តោប្រវេសន៍ឃាត់ខ្លួនអ្នក។ បណ្ណនោះពន្យល់ថា អ្នកសុំនៅស្ងៀមមិនឆ្លើយសំណួរ ហើយត្រូវការនិយាយជាមួយមេធាវីសិន។
4.     យកច្បាប់ចម្លងឯកសារអន្តោប្រវេសន៍ដែលមានសុពលភាពរបស់អ្នកទៅតាមខ្លួនជានិច្ច។ កុំយកឯកសារពីប្រទេសផ្សេងទៅតាមខ្លួនអ្នក ដូចជាលិខិតឆ្លងដែនបរទេសជាដើម។ ឯកសារបែបនេះអាចត្រូវបានប្រើប្រាស់ប្រឆាំងនឹងអ្នកក្នុងដំណើរការនិរទេស។
5.     ប្រសិនបើអ្នកបារម្ភថា ICE នឹងចាប់ខ្លួនអ្នក សូមប្រាប់មន្ត្រីឱ្យដឹង ប្រសិនបើអ្នកមានកូន។ ប្រសិនបើអ្នកជាឪពុក/ម្តាយ ឬអ្នកថែទាំចម្បងរបស់ពលរដ្ឋអាមេរិក ឬអ្នករស់នៅអចិន្ត្រៃយ៍ដែលមានអាយុក្រោម18 ឆ្នាំ មន្រ្តី ICE អាច "មានឆន្ទានុសិទិ្ធក្នុងការសម្រេចចិត្ត" និងអនុញ្ញាតឱ្យអ្នកចាកចេញទៅបាន។
6.     រាយការណ៍ និងកត់ត្រាព័ត៌មានអំពីការចុះពិនិត្យឆែកឆេរ និងចាប់ខ្លួន។ ចងក្រងឯកសារ ឬកត់ត្រាព័ត៌មានលម្អិតអំពីការជួបទាក់ទង ឬចុះពិនិត្យឆែកឆេរ និងឈ្មោះ ឬលេខអត្តសញ្ញាណមន្ត្រីពាក់ព័ន្ធដើម្បីចែករំលែកជាមួយមេធាវី និងអង្គការតស៊ូមតិ។
7.     មុនពេលអ្នកចុះហត្ថលេខាលើឯកសារអ្វីមួយ ចូរពិគ្រោះជាមួយមេធាវីជាមុនសិន។ ICE អាចព្យាយាមធ្វើឱ្យអ្នកបោះបង់សិទ្ធិរបស់អ្នកក្នុងការជួបមេធាវី ឬចៅក្រម។ ត្រូវប្រាកដថាអ្នកយល់ច្បាស់អំពីខ្លឹមសារឯកសារ មុនពេលចុះហត្ថលេខា។


ប្រសិនបើអ្នកមានទំនាក់ទំនងជាមួយ ICE

1.     អ្នកមិនចាំបាច់ចែករំលែកព័ត៌មានណាមួយទេ។

2.     អ្នកមិនចាំបាច់ផ្ដល់ស្ថានភាពអន្តោប្រវេសន៍ ឬទីកន្លែងកំណើតរបស់អ្នកឡើយ។

3.     អ្នកមិនគួរបង្ហាញ ឬប្រើប្រាស់ឯកសារក្លែងក្លាយ ឬក្លែងបន្លំណាមួយ រួមទាំងឈ្មោះក្លែងក្លាយផងដែរ។

4.     អ្នកគ្មានកាតព្វកិច្ចក្នុងការចុះហត្ថលេខាលើឯកសារណាមួយ ដោយមិនបានពិភាក្សាជាមួយមេធាវីឡើយ។អ្នកមិនគួរចុះហត្ថលេខាលើឯកសារណាមួយដែលអ្នកមិនយល់នោះទេ។

5.     សុំមើលដីកាតុលាការមុនពេលអ្នកបើកទ្វារឱ្យ ប្រសិនបើ ICE ទៅផ្ទះ ឬកន្លែងធ្វើការរបស់អ្នក។


ប្រសិនបើអ្នកត្រូវបានឃាត់ខ្លួននៅក្នុងរថយន្ត៖

1.     ចតរថយន្តនៅកន្លែងដែលមានសុវត្ថិភាពឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ពន្លត់ម៉ាស៊ីនរថយន្ត បើកភ្លើងខាងក្នុង រំកិលកញ្ចក់បង្អួចចុះក្រោមបន្តិច ហើយដាក់ដៃរបស់អ្នកទៅលើចង្កូត។

2.     តាមការស្នើសុំ សូមបង្ហាញប៉ូលិសនូវបណ្ណបើកបរ ការចុះបញ្ជី និងភស្តុតាងធានារ៉ាប់រងរបស់អ្នក។

3.     ប្រសិនបើមន្ត្រី ឬភ្នាក់ងារអន្តោប្រវេសន៍សុំឆែកឆេររថយន្តរបស់អ្នក អ្នកអាចបដិសេធបាន។ ប៉ុន្តែប្រសិនបើប៉ូលិសជឿថារថយន្តរបស់អ្នកមានភស្តុតាងនៃឧក្រិដ្ឋកម្ម ពួកគេប្រហែលជាអាចធ្វើការឆែកឆេរដោយគ្មានការយល់ព្រមពីអ្នកបាន។

4.     ទាំងអ្នកបើកបរ និងអ្នកដំណើរមានសិទ្ធិនៅស្ងៀមមិនឆ្លើយសំណួរ។ ប្រសិនបើអ្នកជាអ្នកដំណើរ អ្នកអាចសួរថា តើអ្នកមានសេរីភាពក្នុងការចាកចេញដែរឬទេ។ ប្រសិនបើមានការអនុញ្ញាត អ្នកមានសិទ្ធិអាចចាកចេញបានដោយស្ងៀមស្ងាត់។


ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកត្រូវបានគេរំលោភបំពានសិទ្ធិ៖

1.     សរសេរអ្វីគ្រប់យ៉ាងដែលអ្នកចងចាំ រួមទាំងគ្រឿងសម្គាល់របស់មន្ត្រី និងលេខរថយន្តល្បាត ដែលបញ្ជាក់ពីអង្គភាពបំពេញការងាររបស់មន្ត្រីនោះ និងព័ត៌មានលម្អិតផ្សេងទៀត។ ប្រមូលព័ត៌មានទំនាក់ទំនងទៅសាក្សី។ ប្រសិនបើអ្នកមានរបួស ចូរស្វែងរកការព្យាបាលភ្លាមៗ ហើយថតរូបរបួសរបស់អ្នក។

2.     អ្នកអាចដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរជាមួយផ្នែកកិច្ចការផ្ទៃក្នុងរបស់ទីភ្នាក់ងារ ឬក្រុមប្រឹក្សាបណ្តឹងស៊ីវិល។ ក្នុងករណីភាគច្រើន អ្នកអាចដាក់ពាក្យបណ្តឹងដោយមិនបញ្ចេញឈ្មោះ ប្រសិនបើអ្នកចង់បានដូច្នេះ។


ធនធានរដ្ឋម៉ាសាឈូសិត

1.     MIRA៖ សម្ព័ន្ធអន្តោប្រវេសន៍ និងជនភៀសខ្លួនរដ្ឋម៉ាសាឈូសិត

○    MIRA គឺជាសម្ព័ន្ធធំជាងគេនៅតំបន់ New England ដែលលើកកម្ពស់សិទ្ធិ និងការរួមបញ្ចូលជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។ ដោយមានការិយាល័យរបស់ខ្លួននៅរដ្ឋម៉ាសាឈូសិតនិងរដ្ឋ New Hampshire អង្គការ MIRA ជំរុញបេសកកម្មនេះតាមរយៈការអប់រំ និងការបណ្តុះបណ្តាល ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ការរៀបចំស្ថាប័ន ទំនាក់ទំនងជាយុទ្ធសាស្រ្តការវិភាគគោលនយោបាយ និងការតស៊ូមតិ។

○    ខ្សែទូរសព្ទជំនួយរបស់ MIRA ទាក់ទងនឹងបញ្ហាអន្តោប្រវេសន៍ ដែលមានភាពសម្ងាត់ និងបម្រើជូន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍៖ (508) 293-1871

2.      អង្គការ ACLU រដ្ឋម៉ាសាឈូសិត

○    ACLU នៃរដ្ឋម៉ាសាឈូសិត ជាអង្គការឯកជន អព្យាក្រឹត ដែលមានអ្នកគាំទ្រច្រើនជាង82,000 នាក់នៅទូទាំងខំមិនវែល និងសកម្មជនអនឡាញជាង 100,000 នាក់ គឺជាសាខាថ្នាក់រដ្ឋរបស់ ACLU ប្រចាំប្រទេស។ យើងការពារគោលការណ៍ដែលមានចែងនៅក្នុងសេចក្តីប្រកាសស្ដីពីសិទ្ធិរបស់រដ្ឋម៉ាសាឈូសិត ក៏ដូចជារដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីសិទ្ធិរបស់សហរដ្ឋអាមេរិក។

3.     ជំនួយផ្នែកច្បាប់របស់រដ្ឋ

○    ឧបករណ៍អនឡាញជួយស្វែងរកធនធានផ្នែកច្បាប់ក្នុងរដ្ឋម៉ាសាឈូសិត

○    បញ្ជីនៃអ្នកផ្តល់សេវាផ្នែកច្បាប់អន្តោប្រវេសន៍ ដោយឥតគិតថ្លៃ (Pro Bono) នៅរដ្ឋម៉ាសាឈូសិត

○    បញ្ជីឈ្មោះអ្នកតស៊ូមតិផ្នែកច្បាប់អន្តោប្រវេសន៍


ធនធានរបស់ស្រុកទីបី (Third District) ក្នុងមូលដ្ឋាន

●    អង្គការ New England Justice for Our Neighbors

○    បម្រើការនៅទីក្រុង Lowell ទីក្រុង Lawrence និងតំបន់ North Shore ហើយការទទួលសេវាពីគ្លីនិកជំនួយបាន លុះត្រាតែមានការណាត់ជួបជាមុន។

○    (617) 794-7024

○    អស់រយៈពេលជាង 10 ឆ្នាំមកនេះ អង្គការ New England Justice for Our Neighbors បានផ្តល់ជំនួយផ្នែកច្បាប់ដោយអ្នកជំនាញ ដោយឥតគិតថ្លៃដល់ជនអន្តោប្រវេសន៍ដែលមានប្រាក់ចំណូលទាប និងគ្មានប្រាក់ចំណូល ជាពិសេសទៅលើករណីផ្នែកមនុស្សធម៌ជាច្រើន។អតិថិជនរបស់យើងរួមមានអនីតិជនដែលពុំមានអ្នកអមដំណើរមកជាមួយ អ្នកដាក់ពាក្យសុំសិទ្ធិជ្រកកោន និងជនរងគ្រោះនៃអំពើហិង្សា។ បច្ចុប្បន្ន យើងផ្ដល់សេវាដល់ជនអន្តោប្រវេសន៍នៅទូទាំងភាគខាងលិច កណ្តាល និងភាគឦសានរដ្ឋម៉ាសាឈូសិត ដោយផ្តល់ទាំងការណាត់ជួបដោយផ្ទាល់ និងពីចម្ងាយ។ យើងពិតជាមានមោទនភាពក្នុងការក្លាយជាសាខានៃបណ្តាញផ្នែកច្បាប់ Immigration Law & Justice Network។

●    អង្គការ Lawrence Family Development & Education Fund, Inc.

○    ការិយាល័យរដ្ឋបាល៖ 355 Haverhill Street, Lawrence, MA 01840

○    មជ្ឈមណ្ឌលគ្រួសារ៖ 404 Haverhill Street, Lawrence MA 01841

○    (978) 224-8808

○    អង្គការ Lawrence Prospera គឺជាអង្គការមិនរកប្រាក់ចំណេញដែលជំរុញដោយសហគមន៍ដែលបានប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់យើងក្នុងការពង្រឹងបុគ្គល និងក្រុមគ្រួសារក្នុងទីក្រុងLawrence រដ្ឋម៉ាសាឈូសិត តាមរយៈការអភិវឌ្ឍសង្កាត់ឱ្យមានភាពរីកចម្រើន។

●    អង្គការ Northeast Justice Center

○    ការិយាល័យទីក្រុង Lawrence៖ 50 Island Street, Suite 203B, Lawrence, MA 01840

○    ការិយាល័យទីក្រុងឡូវែល៖ 79 Merrimack Street, Suite 302, Lowell, MA 01852

○    (978) 458-1465

○    អង្គការ Northeast Justice Center ជួយពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមនុស្សចាស់ក្នុងរដ្ឋម៉ាសាឈូសិត ប៉ែកភូមិភាគឦសានឱ្យទទួលបានយុត្តិធម៌ និងការផ្ដល់សិទ្ធិអំណាចតាមរយៈការតស៊ូមតិប្រកបដោយជំនាញ មានភាពច្នៃប្រឌិត និងឥតស្រាកស្រាន្ត ទាំងការផ្លាស់ប្តូរនូវប្រព័ន្ធគោលនយោបាយឬច្បាប់ និងផ្ដល់ជូនអ្នកតំណាងបុគ្គលដែលមានសមត្ថភាពខ្ពស់។

●    វិទ្យាស្ថានអន្តរជាតិនៃតំបន់ New England (IINE)

○    ការិយាល័យទីក្រុងឡូវែល៖ 101 Jackson Street, Suite 2, Lowell, MA 01852

○    (978) 459-9031 

○    អស់រយៈពេលជាងមួយសតវត្សមកហើយ វិទ្យាស្ថានអន្តរជាតិនៃតំបន់ New England បាននឹងកំពុងបង្កើតឱកាសសម្រាប់ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ដើម្បីទទួលបានជោគជ័យតាមរយៈការតាំងទីលំនៅថ្មី ការអប់រំ វឌ្ឍនភាពការងារ និងដំណើរការផ្លូវច្បាប់ដើម្បីចូលសញ្ជាតិ។

●    អង្គការ The Merrimack Valley Immigrant and Education Center 

○    439 S. Union St., Building 2 Basement, Lawrence, MA 01843

○    (978) 683-7316

○    អង្គការ The Merrimack Valley Immigrant and Education Center  ដែលមានឈ្មោះពីមុនថា អង្គការ Asian Center of Merrimack Valley ផ្តល់ជូនមនុស្សពេញវ័យនូវកម្មវិធីភាសាអង់គ្លេសសម្រាប់អ្នកនិយាយភាសាផ្សេងទៀត (ESOL) សេវាចូលសញ្ជាតិ និងការអប់រំនិងថ្នាក់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ការតស៊ូមតិ ការបកប្រែ និងសេវាកម្មគាំទ្រផ្សេងទៀតក៏ត្រូវបានផ្តល់ជូនផងដែរ។ សេវាកម្មនីមួយៗត្រូវបានផ្តល់ជូនដោយផ្អែកលើអ្វីដែលបុគ្គលត្រូវការនិងចង់បាន។ បុគ្គលិកជួយដល់ជនចំណូលថ្មីឱ្យសម្របខ្លួនទៅក្នុងសហគមន៍របស់ពួកគេលើកកម្ពស់គុណភាពជីវិតរបស់ពួកគេដើម្បីឱ្យពួកគេអាចទាក់ទង ស្វែងរកការងារធ្វើ បង្កើនជំនាញអប់រំរបស់ពួកគេ ហើយទីបំផុតទទួលបាននូវសញ្ជាតិសហរដ្ឋអាមេរិក រួមទាំងទទួលបានអត្ថប្រយោជន៍ និងការទទួលខុសត្រូវជាច្រើនដែលមានមកជាមួយនឹងការចូលសញ្ជាតិនេះ។

 


ភាសាបន្ថែម

●    Español (អេស្ប៉ាញ)

●      Tiếng Việt (វៀតណាម)

●      Português (ព័រទុយហ្កាល់)

●      (អារ៉ាប់العَرَبِيَّة

●      中文(简) (ចិន)

●      ក្រេអូល

●      فارسی (ហ្វាស៊ី)

●      Français (បារាំង)

●      Bahasa Indonesia (ឥណ្ឌូណេស៊ី)

●      한국어 (កូរ៉េ)

●      Soomaali (សូម៉ាលី)

●      តាកាឡុក

●      (អឺរឌូاُردُو

●      हिंदी (ហិណ្ឌី)

●      (ចិនអក្សរពេញ) 繁體中文

●      (ចិនអក្សរកាត់) 简体中文


 

តើអ្នកស្គាល់ពលរដ្ឋអាមេរិក អតីតយុទ្ធជន ឬសមាជិកបម្រើសេវាកម្ម ឬនិវាសនជនអចិន្ត្រៃយ៍ស្របច្បាប់ដែលបានយកទៅឃុំខ្លួនដោយសារអន្តោប្រវេសន៍ ឬនិរទេសចេញពីសហរដ្ឋអាមេរិកដែរទេ? មានសំណួរអំពីអន្តោប្រវេសន៍ដែរទេ? សូមហៅទូរសព្ទទៅការិយាល័យឡូវែលរបស់ខ្ញុំ៖ លេខ (978) 459-0101។